July 16, 2019 By admin 0

ទូរស័ព្ទស្មាតហ្វូន និងអាយផែត អាចបណ្តាលក្មេងៗកើតរោគផ្លូវចិត្ត

ការកាត់បន្ថយរយៈពេលមើលទូរស័ព្ទស្មាតហ្វូន និងអាយផែត របស់កូនអ្នកអាចជួយធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពល្អប្រសើរ។ ទូរស័ព្ទស្មាតហ្វូន និងអាយផែត អាចបណ្តាលក្មេងៗកើតរោគផ្លូវចិត្ត តាំងពីអាយុត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ក្មេងៗដែលមានវ័យត្រឹមតែ ២ ឆ្នាំកំពុងកើតមានបញ្ហាសុខភាពផ្លូវចិត្តដោយសារឧបករណ៍ទាំងនេះ។ គ្រាន់តែចំណាយពេលមើលមួយម៉ោងក្នុងមួយថ្ងៃអាចគ្រប់គ្រាន់នឹងធ្វើឲ្យកុមារមានការថប់បារម្ភ ឬរោគធ្លាក់ទឹកចិត្ត។

បញ្ហាគឺថាកូនរបស់អ្នកហាក់មិនសូវចាប់អារម្មណ៍ ឬលែងចង់ដឹងចង់លឺដូចមុន មិនចង់បញ្ចប់កិច្ចការសាលា ឬការងារនានា អារម្មណ៍មិននឹងនរ និងបន្ថយការគ្រប់គ្រងខ្លួនឯង នេះបើតាមការបញ្ជាក់របស់កាសែត DailyMail។ បើទោះបីជាក្មេងជំទង់ គឺមានហានិភ័យខ្ពស់បំផុតពីឧបករណ៍មិនល្អទាំងនេះក៏ដោយ ក៏ក្មេងដែលមានអាយុក្រោម ១០ ឆ្នាំអាចនឹងទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

សាស្រ្តាចារ្យ Jean Twenge និង Keith Campbell មកពីសាកលវិទ្យាល័យ San Diego និង Georgia បាននិយាយថា “បញ្ហាសុខភាពផ្លូវចិត្តពាក់កណ្តាលកើតឡើងដោយសារវ័យជំទង់”

យ៉ាងណាមិញ ការចំណាយពេលវេលាទំនេររបស់ពួកគេ គឺជារឿងសំខាន់ក្នុងការផ្លាស់ប្តូរទម្លាប់ដ៏អាក្រក់ និងកាត់បន្ថយការប្រឈមនានាទៅនឹងជំងឺផ្លូវចិត្ត។

មាតាបិតា និងគ្រូបង្រៀនគួរតែកាត់បន្ថយរយៈវេលាដែលកុមារចំណាយពេលលើទូរស័ព្ទស្មាតហ្វូន អាយផែត អ៊ិនធ័រណែត ឬមើលទូរទស្សន៍ នៅពេលពួកគេកំពុងតែរៀន ញ៉ាំអាហារ ឬសូម្បីតែការលេងកីឡា៕