March 13, 2019 By admin 0

ស្តេចផ្សិត Cordyceps Militaris ត្រូវបានគេជឿថា អាចប្រឆាំងមហារីក និងបំប៉នកម្លាំង

ក្រុងប៉េកាំង ៖ ក្រុមអ្នកវិទ្យាសាស្ដ្រចិន រកឃើញភ័ស្ដុតាងថា ផ្សិតដែលប្រើក្នុងវេជ្ជសាស្ដ្របុរាណចិនដោយយល់ថា វាមានថាមពលសម្រាប់ព្យាបាលជំងឺ និងផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីកផងដែរ។

ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា មានទំនាក់ទំនងរវាងសមាសធាតុប្រឆាំងមហារីក ២ ក្នុងផ្សិតប្រភេទ Cordyceps militaris។

លោក វ៉ាង ឈេងស៊ូ ជាប្រធានក្រុមស្រាវជ្រាវនៅវិទ្យាស្ថានសរីរសាស្ដ្ររុក្ខជាតិ និងជីវចម្រុះ និយាយថា៖ «ជាលើកដំបូង យើងបានធ្វើជីវសំយោគលើខូរឌីសេពីន ក្នុងផ្សិត ហើយអំឡុងពេលស្រាវជ្រាវ យើងរកឃើញសមាសធាតុ ភេនតូស្ដេទីន ដោយចៃដន្យ»។

ផ្សិត Cordyceps militaris មានពណ៌លឿងទឹកក្រូច ត្រូវបានប្រើជាបន្លែស្រស់ក្នុងស៊ុប និងសម្លរម្ងាស់ ដែលមានតម្លៃថោកសមរម្យជាងប្រភេទផ្សិត ដង្កូវ ដែលជឿថា គ្មានប្រសិទ្ធភាពដូចវាឡើយ។

ផ្សិត Cordyceps មានការពេញនិយមខ្លាំងនៅប្រទេសចិនសម្រាប់បង្កើនអានុភាពថាមពល និងប្រព័ន្ធស៊ាំជំងឺ។ វាមានប្រវត្ដិតាំងពីរជ្ជកាលស្ដេចមីង នៅក្នុងឆ្នាំ ១៣៦៨ ដល់ឆ្នាំ ១៦៤៤។ (ប្រភព ៖ www.postkhmer.com)

ទំនាក់ទំនងជាវ ៖ 061 707 707