December 21, 2018 By admin 0

ហេតុអ្វីម្តាយក្មេក និងកូនប្រសារស្រីមិនសូវត្រូវគ្នា?

មនុស្សស្រីភាគច្រើន សុទ្ធតែចង់រៀបការ ជាមួយមនុស្សប្រុសដែលល្អ ប៉ុន្តែ នៅពេលដែលគេរៀបការហើយ ពួកគេតែងប្រឈមមុខ នូវបញ្ហាមួយជាចម្បង គឺបញ្ហារវាងម្តាយក្មេក។ ដូច្នេះ មធ្យោបាយដែលអាចដោះស្រាយបាន មានដូចតទៅ ៖

1. ត្រូវតែចូលផ្ទះបាយ ឲ្យបានច្រើន ៖ មានន័យថា ទោះបីជាធ្វើការ រវល់យ៉ាងណាក៏ដោយ នៅពេលមកដល់ផ្ទះ អ្នកត្រូវតែចូលចង្ក្រានបាយ ដើម្បីជួយម្តាយក្មេក ឬក៏ជួយលើកម្ហូប ដាក់តុបាយ។ ម្យ៉ាងទៀត ត្រូវតែរៀនចេះធ្វើម្ហូប។

2. មើលថែម្តាយក្មេក ដូចម្តាយខ្លួនឯង ៖ សំដៅលើការរស់នៅ ជាមួយម្តាយក្មេក គឺត្រូវតែមានចិត្តស្មោះ ថែទាំគាត់ឲ្យអស់ពីកម្លាំងកាយចិត្ត។ បើទិញអាវឲ្យម្តាយខ្លួនឯង ត្រូវតែទិញឲ្យម្តាយក្មេកដែរ។ នេះជាភាពកតញ្ញូ ដែលកូនប្រសារត្រូវមាន។

3. ត្រវតែធ្វើការងារផ្ទះ ឲ្យបានច្រើន ៖ បោសសម្អាតផ្ទះ និងបន្ទប់ទាំងអស់ មានចិត្តអំណត់ មិនឆេវឆាវ ធ្វើយ៉ាងណា ឲ្យផ្ទះមានផាសុខភាព ទើបគ្រួសារមានសុភមង្គល។

4. មានសុជីវធម៌ ចំពោះម្តាយក្មេក។

5. ទោះបីម្តាយក្មេក មានកំហុសឆ្គងកន្លែងណាក៏ដោយ ក៏យើងមិនអាចប្រឆាំងតទល់ ជាមួយគាត់ដែរ ត្រវតែដោះស្រាយ ដោយមានសុជីវធម៌។ ម្យ៉ាងទៀត យើងក៏អាចឲ្យស្វាមី ទៅបកស្រាយក៏បាន ព្រោះស្វាមីជាបណ្តូលចិត្ត របស់ម្តាយក្មេកអ្នក។

6. អត់ឱន ចំពោះទម្លាប់រស់នៅរបស់ម្តាយក្មេក ៖ គ្រប់ទង្វើទាំងអស់ ដែលគាត់បានធ្វើឲ្យផ្ទះកខ្វក់ និងការធ្វើមិនល្អចំពោះយើង។

ជារួមមក យើងត្រូវតែមានចិត្តម៉ត់ចត់ ប្រយ័ត្ន និងអំណត់ ចំពោះម្តាយក្មេក ទើបពុំមានបញ្ហាទាំងនេះកើតទ្បើង៕