
1. អ្នកមិនគួរតែងតែលើកលែងទោសដល់បុរសម្នាក់ដែលតែងតែធ្វើខុសនោះទេ ព្រោះបើអ្នកធ្វើជានារីដែលមានចិត្តទន់ នោះគេនឹងអាចដឹកច្រមុះអ្នកដើរបាន យូរទៅបញ្ហានឹងកើតឡើងមិនចេះចប់នោះទេ។ ដូច្នេះ អ្នកគួរតែមើលតាមបញ្ហាដើម្បីអធ្យាស្រ័យដល់គេ ទើបធ្វើឱ្យគេមិនហ៊ានធ្វើផ្តេសផ្តាសទៀតនៅលើកក្រោយ។
2. អ្នកគួរតែរៀនចេះសរសើរគេនៅពេលខ្លះ ព្រោះការសរសើរនេះ គឺជាការផ្តល់តម្លៃដល់គេដោយអាចបញ្ជាក់ថា អ្នកគាំទ្រគេ និងមើលឃើញពីសមត្ថភាពរបស់គេ។ ដូច្នេះ បើគេស្តាប់លឺអ្នកសរសើរ នោះគេនឹងអាចសប្បាយចិត្ត និងរំភើបចិត្តខ្លាំង ព្រោះអាចទទួលបានពាក្យសរសើរពីមនុស្សដែលខ្លួនស្រឡាញ់។
3. អ្នកគួរតែចេះយកចិត្តអ្នកទៅដាក់លើចិត្តគេ ដើម្បីអាចដោះស្រាយបញ្ហាបានល្អ។ បើអ្នកអាចយល់អារម្មណ៍របស់គេ នោះអ្នកនឹងអាចចាប់ចិត្តគេបានយ៉ាងងាយ។ មិនថាមានបញ្ហាអ្វីទេ គឺសុទ្ធតែមិនអាចបំបែកអ្នកទាំងពីរបានទាំងអស់៕