ជិតដល់ថ្ងៃសម្រាលកូន តើអ្នកម៉ាក់គួរធ្វើអ្វីខ្លះទៅ?

ដោយ៖ chhim sao pheara

វាហាក់បីដូចជាការមានផ្ទៃពោះរបស់អ្នកនឹងត្រូវបញ្ចប់ ប៉ុន្តែអ្នកនឹងជួបមុខកូនតូចរបស់អ្នកក្នុងពេលឆាប់ៗនេះ។ ក្នុងពេលនេះ សូមទាញយកអត្ថប្រយោជន៍នៃការរង់ចាំដ័យូរមួយនេះ ដើម្បីរៀបចំរឿងរ៉ាវជាច្រើនដែលអ្នកអាចធ្វើបានសម្រាប់ការផ្លាស់ប្តូរនៅពេលខាងមុខ។

ការធ្វើផែនការជាមុនបន្តិចបន្តួចនឹងធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការសម្រាល ហើយរីករាយជាមួយនឹងការមានផ្ទៃពោះ នៅពេលដែលពេលវេលាសម្រាលកូនរបស់អ្នកជិតមកដល់។

ខាងក្រោមនេះ គឺជាមធ្យោបាយមួយចំនួនដែលមានប្រយោជន៍ ដើម្បីជួយអ្នកឱ្យត្រៀមខ្លួនសម្រាប់ការមកដល់របស់កូនអ្នក ៖

1. អានអត្ថបទអប់រំ និងសិក្សាអំពីដំណើរការនៃផ្តល់កំណើត
2. ស្វែងរកគ្រូពេទ្យដ៏ល្អបំផុតសម្រាប់កូនតូចរបស់អ្នក
3. ពិភាក្សា ឬស្នើរសុំស្វាមីរបស់អ្នកអំពីអ្វីដែលអ្នកចង់បាន
4. និយាយ ឬសុំយោបល់ ឬបទពិសោធន៍ពីម្តាយ ឬអ្នកដែលធ្លាប់បង្កើតកូនរួច
5. ស្វែងរកជំនួយសម្រាប់ការមើលថែអ្នក និងកូនទុកជាមុនបន្ទាប់ពីអ្នកសម្រាលកូនរួច
6. រៀបចំសម្អាតផ្ទះសំបែង និងសត្វចិញ្ចឹមរបស់អ្នកឱ្យបានត្រឹមត្រូវ
7. សិក្សា និងដឹងពីអ្វីដែលត្រូវធ្វើនៅពេលដែលអ្នកចាប់ផ្តើមការសម្រាលកូន
8. សម្រេចចិត្តថានរណាខ្លះនឹងចូលរួមក្នុងបន្ទប់សម្រាលកូនជាមួយអ្នក
9. រៀបចំខ្ចប់កាបូប សម្ភារៈ និងឯកសារចាំបាច់របស់អ្នកទុកនៅមួយឡែក
10. ដើរលំហែកន្លែងជិតៗ សម្រាក និងបន្ធូរអារម្មណ៍ឱ្យបានច្រើន ដើម្បីត្រៀមខ្លួនសម្រាលកូន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Parents Tips