កំហុសឆ្គងទាំង ៥ ដែលឪពុកម្តាយធ្វើដោយមិនដឹងខ្លួន

ដោយ៖ chhim sao pheara

ប្រសិនបើអ្នកជាឪពុកម្តាយ អ្នកនឹងយល់ស្របថា ការធ្វើជាឪពុកម្តាយ គឺជាការងារមួយដែលពិបាកបំផុត។ ការចិញ្ចឹមកូន គឺពិបាកណាស់ ជាពិសេសនៅក្នុងសម័យបច្ចុប្បន្ន និងស្ថិតអាយុនេះ។

ខ្ញុំខ្លាច ហើយតែងតែរំលឹកឡើងវិញនូវអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំតែងតែភ្ញាក់ខ្លួនឯង ហើយពិនិត្យមើលខ្លួនឯងជានិច្ច ពោលគឺមានន័យថា ខ្ញុំបោះបង់ទម្លាប់អវិជ្ជមានដែលខ្ញុំធ្លាប់ធ្វើ ដើម្បីក្លាយជាគម្រូដ៏ល្អសម្រាប់កូនៗ។

យ៉ាងណាមិញ មិនមានសៀវភៅ ឬក្បួនច្បាប់ណាចែងថា “ទ្រឹស្តីតែមួយ អាចមានប្រសិទ្ធភាពទាំងអស់នោះទេ” ព្រោះវិធីសាស្រ្តមួយដែលមានដំណើរការសម្រាប់កុមារម្នាក់ប្រហែលជាមិនដំណើរការសម្រាប់ក្មេងដទៃទេ។ ហើយនេះគឺជាការតស៊ូជាសកល ចំពោះឪពុកម្តាយ។ ដំណឹងល្អគឺថា អ្នកមិននៅម្នាក់ឯងក្នុងដំណើររបស់អ្នកទេ។

ដូចគ្នានឹងការទទួលខុសត្រូវផ្សេងទៀតដែរ ការធ្វើជាឪពុកម្តាយ គឺជាអ្វីដែលយើងចង់ធ្វើឱ្យបានល្អឥតខ្ចោះ។ ឪពុកម្តាយចំណាយច្រើនបំផុតលើកូនៗ ចិញ្ចឹមបីបាច់ពួកគេ ផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បាន និងជំរុញឱ្យពួកគេឆ្ពោះទៅអ្វីដែលល្អបំផុត។ ឪពុកម្តាយប្រហែលជាមានចេតនាល្អបំផុត ប៉ុន្តែតើនេះពិតជាល្អបំផុតសម្រាប់កូនៗរបស់យើងមែនដែរឬទេ? ឪពុកម្តាយ គឺចាំថា ការចិញ្ចឹមកូន មិនអាចល្អឥតខ្ចោះនោះទេ ហើយឪពុកម្តាយគ្រប់រូបអាចសាងកំហុសដោយមិនដឹងខ្លួន។

កំហុសទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព និងការអភិវឌ្ឍរបស់កូនៗ ហើយអាចបង្កើតបរិយាកាសរស់នៅមិនល្អនៅផ្ទះថែមទៀតផង។

ត្រង់នេះ ខ្ញុំសូមចែករំលែកនូវកំហុស ៥ យ៉ាងដែលឪពុកម្តាយបានធ្វើដោយមិនដឹងខ្លួន ហើយលោកអ្នកប្រហែលជាធ្លាប់សាងវាខ្លះហើយក៏មិនដឹង។

  • កំហុសលេខ ១ ៖ ការចិញ្ចឹមបីបាច់ថែរក្សាកូនដែលយើងចង់បាន មិនមែនកូនដែលយើងមាននោះទេ (parenting the child we want, not the child we have)
  • កំហុសទី ២ ៖ មិនអនុញ្ញាតឱ្យកូនបរាជ័យ (not letting children fail)
  • កំហុសទី ៣ ៖ ប្រតិកម្មជំនួសឱ្យការឆ្លើយតប (reacting instead of responding)
  • កំហុសទី ៤ ៖ ផ្តល់ឱ្យច្រើនពេក ហើយឆាប់ពេក (giving too much, too soon)
  • កំហុសលេខ ៥ ៖ មិនរីករាយនឹងភាពជាឪពុកម្តាយ (not enjoying parenthood)៕

សូមអានលម្អិតនៅក្នុងសៀវភៅ គន្លឹះចិញ្ចឹមកូនឱ្យក្លាយជាក្មេងអច្ឆរិយៈ

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ Parents Tips