ចំណុចទាំង ១៤ ដែលលោកប៉ាអ្នកម៉ាក់ត្រូវពិចារណា ពេលទិញពូកសម្រាប់កូនតូចៗ

ដោយ៖ chhim sao pheara

ការគេងលក់ស្កប់ស្កល់មានសារសំខាន់ចំពោះមនុស្សចាស់ និងកូនក្មេងដូចគ្នា។ យោងតាមការសិក្សាបានបង្ហាញថា កង្វះដំណេក ឬគុណភាពដំណេកអាចជះឥទ្ធិពលដល់ជីវិតកូនអ្នកក្នុងទិដ្ឋភាពជាច្រើន។ វាអាចចាប់ផ្តើមដោយការលំបាកបន្ថែមទៀតក្នុងការផ្តោតអារម្មណ៍នៅសាលារៀនសាលា បញ្ហាសង្គម មានអាកប្បកិរិយាមិនល្អ ឬសូម្បីតែលទ្ធផលនៃការសិក្សា។

ដូច្នេះ សូមធ្វើឱ្យប្រាកដថា អ្នកអាចជ្រើសរើសពូកល្អបំផុតសម្រាប់កូនៗរបស់អ្នក ដើម្បីឱ្យពួកគេអាចគេងលក់ស្កប់ស្កល់រាល់យប់។

ខាងក្រោមនេះ គឺជាចំណុចខុសគ្នាដែលអ្នកត្រូវពិចារណា ៖

1. ដង់ស៊ីតេនៃពូកដែលមានភាពធន់ និងទន់ល្មម
2. សារធាតុ ឬវត្ថុធាតុដើមល្អនៅខាងក្នុងពូក
3. អាចការពារទឹកជ្រាបបានល្អ
4. អាចដុសលាងសម្អាតបានល្អ
5. សារធាតុបៃតង ឬអេកូធម្មជាតិ ដែលគ្មានជាតិគីមីបង្កគ្រោះថ្នាក់
6. ជ្រើសរើសផលិតផលមានគុណភាណ និងតម្លៃសមរម្យ (រកមើលវិញ្ញាបនប័ត្រ CertiPUR-US នៅលើពូក)។
7. មានខ្យល់ចេញចូលបានល្អ មានលំហូរខ្យល់
8. ភាពរឹងនៃពូកក៏អាស្រ័យលើអាយុកូនដែរ
9. ពូកទន់ៗដែលសមស្របនឹងកូនរបស់អ្នក
10. កូនអាចនឹងធំលឿន ដូច្នេះចូរជ្រើសរើសពូកធំល្មមដែលប្រើបានយូរគួរសម
11. ត្រូវប្រាកដថាពូកមានសុវត្ថិភាព ឬឧបករណ៍ការពារដសងខាងសម្រាប់កុមារតូចៗ
12. ឥរិយាបថគេង ជារឿងសំខាន់ ដូច្នេះ សូមសាកសួរអ្នកជំនាញ ឬគ្រូពេទ្យរបស់អ្នក
គិតពីអនាគត ដូច្នេះអ្នកចង់ធ្វើឱ្យប្រាកដថាអ្នកទិញរបស់មួយដែលអាចប្រើបានយូរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Parents Tips