Category: សុខភាពទារក និងកុមារ

By admin

ទូរស័ព្ទស្មាតហ្វូន និងអាយផែត អាចបណ្តាលក្មេងៗកើតរោគផ្លូវចិត្ត

ការកាត់បន្ថយរយៈពេលមើលទូរស័ព្ទស្មាតហ្វូន និងអាយផែត របស់កូនអ្នកអាចជួយធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពល្អប្រសើរ។ ទូរស័ព្ទស្មាតហ្វូន និងអាយផែត អាចបណ្តាលក្មេងៗកើតរោគផ្លូវចិត្ត តាំងពីអាយុត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ក្មេងៗដែលមានវ័យត្រឹមតែ ២ ឆ្នាំកំពុងកើតមានបញ្ហាសុខភាពផ្លូវចិត្តដោយសារឧបករណ៍ទាំងនេះ។ គ្រាន់តែចំណាយពេលមើលមួយម៉ោងក្នុងមួយថ្ងៃអាចគ្រប់គ្រាន់នឹងធ្វើឲ្យកុមារមានការថប់បារម្ភ ឬរោគធ្លាក់ទឹកចិត្ត។ បញ្ហាគឺថាកូនរបស់អ្នកហាក់មិនសូវចាប់អារម្មណ៍ ឬលែងចង់ដឹងចង់លឺដូចមុន មិនចង់បញ្ចប់កិច្ចការសាលា ឬការងារនានា អារម្មណ៍មិននឹងនរ និងបន្ថយការគ្រប់គ្រងខ្លួនឯង នេះបើតាមការបញ្ជាក់របស់កាសែត DailyMail។…

By admin

“អាចម៍ក្របី” លើក្បាលទារក … គ្រោះថ្នាក់ ចំពោះកូនអ្នកដែរឬទេ?

វាមើលទៅដូចជាកូនរបស់ខ្ញុំមានបញ្ហាអង្គែស្បែកក្បាលអ៊ីចឹង។ តើវាគឺជា “អាចម៍ក្របី” មែនដែរឬទេ? តើមូលហេតុអ្វីទៅដែលបណ្តាលឲ្យកើត “អាចម៍ក្របី”? ប្រសិនបើស្បែកក្បាលកូនរបស់អ្នកមានស្នាមប្រឡាក់ ហើយស្បែកស្ងួត ដែលមើលទៅដូចជាអង្គែ ឬស្បែកក្រាស់មានខ្លាញ់ពណ៌លឿង ឬពណ៌ត្នោត ឬជាបំណែកប្រេះៗ … វាប្រហែលគឺជា “អាចម៍ក្របី” នោះហើយ។ វេជ្ជបណ្ឌិតជំនាញបានហៅវាថា គឺជាជំងឺរលាកស្បែកក្បាលទារក ហើយវាជារឿងធម្មតា និងកើតឡើងជារឿយៗចំពោះទារកទើបនឹងកើត។…